ភ្នំពេញៈ យុវជនម្នាក់វ័យ២៦ឆ្នាំម្នាក់ ទទួលរងការចោទក្រាន់ រំលោភសេពសន្ថវៈលើនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដង គ្រាដែលខាងស្រីស្រវឹង លុះដឹងខ្លួនទើបដឹងថាខ្លួនអស់ព្រហ្មចារីយ៍កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ លុះបែកធ្លាយក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខាងប្រុសកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ឧត្តម អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមភាគីខាងនារីរងគ្រោះបានឲ្យដឹងថា ខ្លួនទើបមកធ្វើការងាររោងចក្រជាមួយបុរសខាងលើបានជាង១ខែ និងរាប់អានគ្នាជាមិត្តបាន៤ថ្ងៃ លុះមកដល់វេលាម៉ោង៧យប់ថ្ងៃទី១២ ខែវិច្ឆិកា នាងបានធ្វើពិធីខួបកំណើតផ្ទាល់ខ្លួនក៏ហៅបុរសខាងលើមិត្តភ័ក្រប្រុសស្រីបងប្អូនសរុបគ្នា៦នាក់ ហូបចុក ផឹកស្រាបៀមួយកេស លុះដល់វេលាម៉ោង១០យប់ ចប់កម្មវិធីមិត្តភ័ក្តិស្រវឹងស្រឿងៗបានចេញទៅអស់ នៅសល់ក្នុងបន្ទប់គ្នា៣នាក់ រូបនាង មិត្តស្រីម្នាក់ទៀត និងបុរសខាងលើ ស្រវឹងទៅហើយក៏នាំគ្នាដេកទាំង៣ នាក់ក្នុងបន្ទប់តែមួយ លុះដល់ម៉ោង១១យប់ក៏រួមភេទបានសម្រេចម្តង រហូតដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ក៏រួមភេទសម្រេចជាលើកទី២ហើយដេកដល់ភ្លឺ ទើបងើបទៅបន្ទប់ជួលរបស់គេនៅឯភូមិកំបូលវិញ ក្រោយមកក៏បែករឿង លុះមកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ទើបប្តឹងសមត្ថកិច្ចឲ្យចាប់តែម្តង។
ចំណែកខាងប្រុសវិញអះអាងថា ខ្លួនធ្វើមានហេតុផលមិនមែនចេះតែធ្វើ ណាមួយខ្លួនមិនបានចាប់បង្ខំនារីរងគ្រោះទេ គឺយល់ព្រមជាមួយគ្នាតែប៉ុណ្ណោះ៕
មតិយោបល់