ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី ឆេះទូរទឹកកក ផ្អើលភ្ញៀវកំពុងតែផឹកកាហ្វេ រត់ចែកជើងគ្នា

ភ្នំពេញ: ទុស្សេចរន្តអគ្គិសនីឆេះទូរទឹកកក ផ្អើលភ្ញៀវកំពុងតែផឹកកាហ្វេ រត់ចែកជើងគ្នា សំណាងល្អប្រជាពលរដ្ឋជួយពន្លត់ទាន់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ តាមផ្លូវ២០០២ ភូមិទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុនៃការឆេះធ្វើឲ្យមានផ្សែងហ៊ុយនិងចេញអណ្តាតភ្លើងនេះគឺដោយសារតែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះទូរទឹកកក។

ភ្លាមៗនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យជាច្រើនបំពង់ជួយបាញ់ពន្លត់ជាស្ថាពរទាំងស្រុងហើយក៏មានរថយន្តពន្លត់អគ្គិភយ័របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿងចេញអន្តរាគមន៍ត្រៀមបាញ់ពន្លត់នៅកន្លែងកើតហេតុផងដែរ តែដោយសារស្ថានភាពស្ងប់ស្ងាត់ទៅវិញទើបរថយន្តពន្លត់អគ្គិភ័យត្រឡប់ចេញទៅវិញ៕

មតិយោបល់