បន្ទាយមានជ័យៈ កម្លាំងជំនាញអាវុធហត្ថបានកសាងសំណុំរឿងបុរសម្នាក់ ជាមុខសញ្ញាចាស់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបញ្ចូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ Post News នៅរសៀលនេះថា បុរសដែលត្រូវបញ្ជូនទៅតុលាការ មានឈ្មោះ យួន ចាន់ឌី អាយុ៥៣ឆ្នាំ មានមុខរបបរត់ម៉ូតូឌុប រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួនតាមផ្លូវ ស្ថិតក្នុងភូមិក្តឹបថ្ម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងពេលឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ា ចំនួន ១,៩៩៣គ្រាប់ និងមធ្យោបាយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-5910 និងទូរស័ព្ទដៃ២គ្រឿង។
យោងតាមការអះអាងពីសមត្ថកិច្ចបានអះអាងថា ជនសង្ស័យដែលបានឃាត់ខ្លួនពីករណីជួញដូរថ្នាំញៀននេះ គឺជាប់គុកជាច្រើនដងមកហើយ តែដោយមិនរាងចាល ពេលចេញមកវិញ ជនសង្ស័យក៏នៅប្រកបមុខរបរជួញដូរគ្រឿងញៀននេះបន្តទៀត៕
មតិយោបល់