កោះកុងៈ លោក សុខ ថន អធិការស្រុកបុទុមសាគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានបុកជាមួយនឹងរថយន្តកុងតឺន័រប្រភេទដឹកទំនិញដូចគ្នា បណ្តាលឲ្យភាគីរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើង និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤៨ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះទាំង៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត៕



មតិយោបល់