ភ្នំពេញៈ ករណីប្រទះឃើញមនុស្សដេកស្លាប់ កាលពីវេលាម៉ោង ៥និង២៧នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរប្រឡាយទឹកជប៉ុន ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស្រិន សុខខេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន តាមការធ្វើកោសល្យរបស់ជំនាញក្រុងបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់