ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សជាង ៥០ រងរបួស ខណៈ ១,៥៣៦ នាក់ទៀត កំពុងស្វែងរកទីជំរក

កូរ៉េៈ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា មនុស្ស ៥៧ នាក់បានរងរបួស និង ១,៥៣៦ នាក់ទៀត ត្រូវបានគេបញ្ជូនទៅកាន់ទីជម្រកបណ្ដោះអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយកម្រិត ៥,៤ រ៉ិចទ័រ បានវាយប្រហារនៅកំពង់ផែ Pohang ភាគអាគ្នេយ៍ប្រទេស កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការរញ្ជួយដីលើកទី២ដ៏ខ្លាំងក្លា នៅភាគខាងត្បូងប្រទេស បានវាយប្រហារក្នុងជម្រៅរាក់ ៩ គីឡូម៉ែត្រ កាលពីរសៀលថ្ងៃពុធ ដោយបានធ្វើឲ្យមានសញ្ញាព្រមាន នៅក្នុងប្រទេស ដែលកម្រនឹងជួបប្រទះការរញ្ជួយខ្លាំងបែបនេះណាស់។

ក្រសួងសុវត្ថិភាព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរញ្ជួយនេះ បានកើតទ្បើងនៅទូទាំងប្រទេស ក្នុងនោះរួមទាំងនៅរដ្ឋធានីសេអ៊ូល បានបំផ្លាញផ្ទះជិត ១,១០០ ខ្នង និងសាលារៀនជាង ១០០ អគារ ហើយផ្លូវថ្នល់ ក៏ដូចជាកន្លែងសាធារណៈ រួមទាំងសម្ភារយោធា ក៏ត្រូវបានរងការខូចខាតផងដែរ៕

មតិយោបល់