បាត់ដំបងៈ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះលោកវរសេនីយ៍ឯក អ៊ុ សើ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បញ្ជាឲ្យលោកអនុសេនីយ៍ទោ យ៉ុង សម្បត្តិ នាយរងសេនាធិការចំណុះ នាំកម្លាំងដឹកយកទឹកស្អាតចំនួន៨០០០លីត្រទៅចែកជូនប្រជាពលរដ្ឋ ដែលនៅមានការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំងនៅភូមិតាំងយូ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន១០ គ្រួរសារ។
សូមជំរាបជូនថា បើទោះបីជាមានភ្លៀងធ្លាក់នៅតាមតំបន់ខ្លះក៏ពិតមែន ប៉ុន្តែទីកន្លែងខ្លះ ក៏នៅប្រឈមជាមួយបញ្ហារាំងស្ងួតដដែល ដែលចាំបាច់ត្រូវបញ្ជូនទឹកទៅកាន់ទីនោះ ដើម្បីចែកជូនពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ៕
មតិយោបល់