ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់កង់ទៅមុខលេងរួច

ភ្នំពេញ: បុរសជនជាតិ២នាក់ រួមដំណើរនិងស្ត្រីជនជាតិវៀតណាម ២នាក់ទៀត ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែកឯរថយន្តបានដាច់កង់ខាងមុខផ្នែកខាងឆ្វេង ទៅមុខលេងរួច សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសជនជនជាតិចិន២នាក់ រួមដំណើរដោយស្ត្រីជនជាតិវៀតណាម២នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាកប្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-0816 បើកបរពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចអស់មួយកង់ រីឯរថយន្តបង្កវិញ មិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជាង២០ម៉ែត្រ ដាច់កង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលេងរួច ភ្លាមៗនោះ អ្នកនៅក្នុងរថយន្តទាំបួននាក់ បាននាំឡើងជិះម៉ូតូកង់បីគេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចររាចណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់