យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនៅផ្សារមួយកន្លែងក្នុងទីក្រុង Urumqi រដ្ឋធានីខេត្តស៊ីនជាំង នៅព្រឹកថ្ងៃនេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ៣១នាក់ និងរបួសជាង ៩០នាក់។
នៅព្រឹកថ្ងៃនេះ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍មកថា មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយក្នុងទីក្រុង Urumqi រដ្ឋធានីនៃខេត្តស៊ីនជាំងប្រទេសចិន ដែលបង្កឲ្យមានភាពជ្រួលច្របល់ ហើយតំបន់នោះត្រូវបានគេដឹងថាសម្បូរទៅដោយផ្ទះជនជាតិអ៊ូហ្គូយ៕
មតិយោបល់