ព័ត៌មានកីឡា

Oumar Niasse ចេញមុខមកសុំទោសលោក Koeman

បន្ទាប់ពីការដឹកនាំក្រុម Everton មិនបានល្អ ជាពិសេសនោះ គឺការត្រៀមធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ត្រឹមវគ្គចែកពូលនោះ បានធ្វើឲ្យលោក Ronald Koeman ត្រូវបានបណ្តេញចេញកាលពីចុងខែតុលា​កន្លងមក។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ របស់ក្រុម Everton កីឡាករ Oumar Niasse បានចេញមុខមកសុំទោសលោក Ronald Koeman ចំពោះក្លិបដែលបានបណ្តេញលោកចេញនេះ។ Niasse ពិតជាមានការសោកស្តាយចំពោះការបណ្តេញលោក Koeman ចេញពីក្លិបបែបនេះ ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ការចេញមុខមកសុំទោសនេះដែរ ដោយសារតែកីឡាករ Oumar Niasse ពិតជាមិនចង់បានបង់ លោក Koeman ពីក្លិបឡើយ។

ម្យ៉ាងវិញទៀតនោះ ការចេញមុខមកសុំទោសបែបនេះ Niasse ធ្វើឡើងដោយមានបំណងថា មកពីកីឡាករក្នុងក្លិប លេងមិនបានល្អ ទើបធ្វើឲ្យលោក Ronald Koeman ត្រូវបានបណ្តេញចេញបែបនេះ។ Niasse មិនដាក់ដាក់បន្ទុកទៅលើគ្រូបង្វឹកឡើយ រូបគេគិតថា ពេលខ្លះមកពីកីឡាករខ្លួនឯងប៉ុណ្ណោះ ដែលធ្វើ​ឲ្យក្លិបធ្លាក់ទម្រង់លេង​ តាមរយៈភាពអត្មានិយម និងការមិនស្តាប់បង្គាប់ គ្រូបង្វឹកទៅវិញទេ។​ ជាងនេះទៅទៀត Niasse បានសរសើរដល់ការដឹកនាំរបស់លោក Koeman នៅ Everton​ ដែលធ្លាប់មានកន្លងមក ហើយរូបគេពិតជាសោក​ស្តាយសម្រាប់ការបណ្តេញលោក Koeman ចេញបែបនេះ។

ដូច្នេះហើយ ការចេញមកសុំទោសរបស់​ខ្សែ​ប្រយុទ្ធ Oumar Niasse នេះដែរ គឺជាការដឹងគុណដ៍ល្អ​មួយទៅដល់អតីតគ្រូបង្វឹកដែលត្រូវបានបណ្តេញចេញនោះដែរ។

មតិយោបល់