ភ្នំពេញៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ដែលគេស្គាល់ថាជាប្រពន្ធទីពីររបស់លោកមេភូមិត្រពាំងក្រសាំង បានដេកស្លាប់នៅក្នុងបន្ទប់ជួលទាំងអាក្រាតកាយ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទីមួយ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ដូ សុខា ហៅសុខ អាយុ៤៥ឆ្នាំ មានជំងឺទាចទឹក និងប្តីឈ្មោះ ជឹម វណ្ណថន ហៅទូច អាយុ៥៩ឆ្នាំ
មុខរបរមេភូមិត្រពាំងក្រសាំង ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុ។
តាមប្រភពពីស្វាមីជនរងគ្រោះ បានប្រាប់ថា គាត់ធ្លាប់មានប្រពន្ធទីមួយមានកូន៦នាក់ ហើយបានឈ្លោះគ្នា ទើបទទួលយកស្រ្តីរងគ្រោះ មកធ្វើជាប្រពន្ធទី២ និងរស់នៅជុំគ្នាអស់រយៈពេល៦ឆ្នាំ តែមិនមានកូននោះទេ ហើយស្រ្តីរងគ្រោះ បានប្តឹងសុំលែងលះ និងទាមទារសំណងចំនួន៤ពាន់ដុល្លារ ខណៈគាត់ក៏ព្រមតាមសំណួមពរ លុះប្រមាណជា២ឆ្នាំមកនេះ គាត់ឮដំណឹងថា រូបនាងមានជំងឺ ខណៈនោះគាត់បានទៅសួរសុខទុក្ខ ក៏ប្រទះឃើញស្រ្តីរងគ្រោះបានស្លាប់ក្នុងផ្ទះជួល នៅភូមិឃុំខាងលើទាំងអាក្រាតកាយ ព្រមទាំងដឹងថា ជនរងគ្រោះមានជំងឺទាចទឹក។
ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យឃើញថា សពបានស្លាប់អស់ជាច្រើនម៉ោង និងពិតជាបានស្លាប់ដោយសារជំងឺទាចទឹកមែន ទើបប្រគល់សាកសព ឲ្យអតីតស្វាមីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់