ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យមនុស្សស្រីប្រឈមនឹងជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃខ្លាំងជាងបុរស

ការកើនឡើងនៃកម្រិតជាតិពុលក្នុងបរិស្ថាន បានធ្វើឲ្យមនុស្សជាច្រើនត្រូវប្រឈមនឹងបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ជាពិសេអ្នកដែលរស់នៅក្នុងទីក្រុង។ ក៏ប៉ុន្តែបើប្រៀបធៀបការវិវត្តិទៅរកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលបណ្តោលមកពីផ្សែង និងខ្យល់ពុល គឺមនុស្សស្រីមានហានិភ័យខ្ពស់ជាងបុរស។

តើអ្នកដឹងទេ ហេតុអ្វីបានជាស្ត្រីត្រូវប្រឈមនឹងបញ្ហាខ្ពស់ជាងបុរស? នេះដោយសារតែស្ត្រីត្រូវបានគេជឿថា សួតមានទំហំតូច ដែលងាយនឹងទទួលរងនូវផលប៉ះពាល់យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងបុរស។

ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺសំដៅទៅលើការលូតលាស់នៃជំងឺរលាកសួរ រួមទាំងរលាកទងសួតរ៉ាំរ៉ៃនិងជំងឺហើមសួត។ ស្ត្រីដែលរស់នៅតំបន់ជនបទក៏មានហានិភ័យនៃជំងឺនេះដែរ ដោយសារតែការស្រូបយកផ្សែងនៅពេលចម្អិនអាហារ។ ទន្ទឹមនឹងនេះផងដែរ អង្គការសុខភាពពិភពលោក(WHO) បានព្យាករណ៍ថា ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ នឹងក្លាយទៅជាមូលហេតុឈាមមុខគេដែលអាចសម្លាប់មនុស្សច្រើនបំផុតលំដាប់ទី៣ ត្រឹមឆ្នាំ ២០៣០។

ទោះជាយ៉ាងណា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ អ្នកគួរតែព្យាយាមទទួលទានអាហារដែលមានខ្លាញ់អូមេហ្គា-៣ ជាប្រចាំ ព្រោះវាអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ អាហារដែលសម្បូរខ្លាញ់អូមេហ្គា-៣ មានដូចជា ត្រីសាម៉ុន ផ្លែវ៉ាលណាត់ ផ្លែអាល់ម៉ុង ផ្លែប៊ឺរ និងប្រេងអូលីវ។ ចំណែកឯគ្រឿងទេសមួយចំនួនទៀតដូចជា ខ្ទឹមស រមៀត និងខ្ញី ក៏ជាអាហារដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃផងដែរ៕

ប្រភព៖ boldsky

មតិយោបល់