ស្ទឹងត្រែងៈ មានករណីឃាតកម្មមួយកើតឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាក់បុរសម្នាក់នឹងកាំបិតចុងស្រួចចំចុងដង្ហើម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានជនដៃដល់ឈ្មោះ ចក់ សាវ៉ាន (ហៅខូល) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាក់នឹងកាំបិតចុងស្រួចចំចុងដង្ហើម បណ្តាលឲ្យស្លាប់រួចគេចខ្លួនបាត់។
ចំណែកមូលហេតុគឺបណ្តាលមកពីផឹកស្រវឹងទាស់ពាក្យសម្តីនឹងគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសពដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យទៅលើសាកសព និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់សមត្ថកិច្ចនឹងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសបន្តទៀត៕
មតិយោបល់