គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានលើកឡើងពីចំណុចមិនល្អរបស់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ដោយសារតែមិនសូវបានបង្ហាញខ្លួនក្នុងទីលាន ខុសពីកីឡាករដែលចាស់ជាងគេក្នុងក្រុម គួច សុកុម្ភ: បានលេងស្ទើតែរាល់ការប្រកួតក្នុងលីគ។
ជាក់ស្តែងកាលពីជំនួប កម្ពុជា បរាជ័យ ១-២ ជាមួយ មីយ៉ាន់ម៉ា ខ្សែប្រយុទ្ធដែលលេងនៅលីគទី៣ ជប៉ុនរូបនេះ មានឱកាសច្រើនតែធ្វើមិនបានសម្រេច នឹងជំនួបជាមួយ ហ៊្សកដានី រូបគេស្ថិតនៅកៅអីបម្រុង។ ជាការពិតណាស់តាំងពីទៅចូលរួមជាមួយក្លិប Fujieda MYFC ជិត ៩ខែមកនេះ ទើបតែបង្ហាញខ្លួនបានមួយដងគត់ ពោលប្តូចូលនៅនាទី ៨៦ ថែមទៀត។ ខណៈខ្សែបម្រើ គួច សុកុម្ភ: ដែលជាកីឡាករចាស់ជាងគេនៅជម្រើសជាតិ បានលេងស្ទើតែរាល់ការប្រកួតជាមួយក្លិប ណាហ្គាវើល ក្នុងលីគកំពូលកម្ពុជា ធ្វើការទម្រង់លេងនៅតែល្អ នឹងបានជាប់ជម្រើសជាតិសារជាថ្មី។
អតីតគ្រូបឹងកេត ក៏បាននិយាយថា «ទោះបីជា វឌ្ឍនាកា បានហ្វឹកហាត់នៅជប៉ុនច្រើន ប៉ុន្តែវាមិនដូចការលេងនៅលើទីលានជាមួយក្រុមផ្សេងនោះទេ ពេលហ្វឹកហាត់បានលេងខ្លះ តែជាមួយមិត្តរួមក្រុមប៉ុណ្ណោះ ដូច្នេះមិនអាចខំប្រឹងអស់ពីសមត្ថភាពដូចប្រកួតជាមួយក្រុមផ្សេងឡើយ។ ខ្ញុំសង្ឃឹមថានៅប៉ុន្មានប្រកួតចុងក្រោយនេះក្លិបជប៉ុននឹងផ្តល់ឱកាសដល់គាត់»។
រង់ចាំមើលថា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ខាងមុខនេះ ក្លិប Fujieda MYFC ត្រូវប្រកួតជាមួយ Cerezo Osaka U-23 នាកីឡដ្ឋាន YANMAR STADIUM NAGAI វេលាម៉ោង ១២ៈ០០នាទីថ្ងៃត្រង់(ម៉ោងនៅកម្ពុជា) មានវត្តមានរបស់ វឌ្ឍនាកា ដែរទេ?
មតិយោបល់