យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី១៥និង១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីនៃសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផែស្ងួតចុងទី ដោយមានកិច្ចសហការពីសាលាប៊ែលធី បានបន្តចុះត្រួតពិនិត្យ នៅតាមសាខាសាលាចំនួន៤ទៀតគឺសាខាទី ៧-៨-១១-១៧ ដោយផ្តោតទៅលើប្រតីភាព អនាម័យ និងភាពអនុលោមនៃទំនិញដែលបានដាក់តាំងលក់ព្រមទាំងធ្វើតេស្តបឋមលើគំរូមួយចំនួន ដូចជាប្រហិតសាច់ សរសៃគុយទាវ មី សាច់ប៉ាតេ..។
ជាលទ្ធផលបង្ហាញថាពុំមានវត្តមានសារធាតុគីមីហាមឃាត់ទេ។ដោយឡែកទំនិញវេចខ្ចប់ស្រេចមានសភាពខុសប្រក្រតី ហួសកាលបរិច្ឆេទ ហើយត្រូវបានដកហូតរួមមាន:
-ទឹកក្រូច7up ចំនួន ៤៨ ដប
-ទឹកICHITAN ចំនួន ១០ ប្រអប់ក្រដាស
-ទឹកភេសជ្ជៈយេន យេន ចំនួន ៨ដប
-ទឹកOISHI Zantac ចំនួន ១០ ដប
-ទឹកក្រូច Pepsi -Fanta ចំនួន ៤ដប
-ទឹកMountain dew ៦ដប
-Carabao ចំនួន ១កំប៉ុង
-ទឹកសណ្តែក Latasoy ចំនួន ២ប្រអប់៕
ព័ត៌មានជាតិ
មតិយោបល់