ត្បូងឃ្មុំៈ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ រថយន្តដឹកអុសកៅស៊ូមួយគ្រឿង បានដាច់ហ្រ្វាំង បណ្តាលឲ្យក្រឡាប់ខ្លួនឯង សង្កត់លើកម្មករស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៧នាក់។
ករណីគ្រោះថ្នាក់ខាងលើ បង្កឡើងដោយមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់លេខកំពង់ចាម 3A-4205 ដឹកអុសកៅស៊ូពេញ ហើយមានកម្មករអង្គុយពីលើ មកដល់ចំណុចកើតហេតុខាលើ រថយន្តនោះក៏ដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់សង្កត់កម្មករតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ ជួយអន្តរាគមន៍ និងដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់