ភ្នំពេញៈ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ឆ្នាំ២០១៦ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត” នៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពិធីនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ អង្គការដៃគូអភិវឌ្ឍន៍ និស្សិត និងសិស្សយ៉ាងច្រើនកុះករ។
ការរៀបចំពិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីបរិស្ថានទៅដល់មន្រ្តីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានុសិស្ស និងសាធារណជន សំដៅលើកកម្ពស់គុណភាពបរិស្ថាន ក៏ដូចជាផ្នត់គំនិតការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយនិរន្តរភាព៕
មតិយោបល់