កូរ៉េៈ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់កូរ៉េខាងត្បូង បានរាយការណ៍ថា កម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើង កំពុងប្រឈមនឹងផលវិបាក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីអាចឲ្យអាវុធរបស់ពួកគេ វិលត្រឡប់ទៅរកសភាពដើមវិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារចារកម្មជាតិ (NIS) ជាមួយព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង នឹងមិនមានដំណើរមុខងារកម្មវិធី ICBM បន្តទៀតនោះទេ រហូតដល់តែពួកគេ អាចយកឈ្នះឧបសគ្គទាំងនោះបាន។
តាមប្រភពដដែល បាននិយាយថា ថ្មីៗនេះកូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីលមួយចំនួន ប៉ុន្តែមីស៊ីលទាំងនោះ មិនទាន់ស្ថិតនៅក្នុងដំណាក់កាលមួយ ដែលអាចបញ្ចប់ការអភិវឌ្ឍវា បាននៅទ្បើយទេ៕
មតិយោបល់