ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ ឆ្មក់ចុះបិទល្បែងស៊ីសងខុសច្បាប់ជាប្រភេទទូរហ្គេមបាញ់ត្រី នៅសង្កាត់ស្ទឹងមានជ័យ១

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះទៅបិទទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយទទួលបានការឯកភាពពីលោក អ៊ុ សុភក្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ហួរ ម៉េងវ៉ាង អធិការងនគរបាលខណ្ឌមានជ័យ លោក ជា សារ៉េត តំណាងសង្កាត់ស្ទឹងមានជ័យទី១ និង លោក ឈិន សាកាម មេភូមិ មានជ័យ១ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ទី១ រួមទាំងកម្លាំងប្រជាការពារខណ្ឌមានជ័យ បានចុះអនុវត្តន៍បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងជាប្រភេទ(ទូហ្គេមបាញ់ត្រីដៃ ៨) មួយកន្លែងស្ថិតនៅ ផ្ទះសំណង់តាមប្រឡាយ គ្មានលេខ ភូមិ មានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វេីការដកហូតវត្ថុតាងរួមមាន ,ទូហ្គេមបាញ់ត្រីដៃ ៨ ចំនួន ១គ្រឿង , កៅអីជេីងដែកចំនួន ១២ និងកៅអីជ័រចំនួន២ ។

បច្ចុប្បន្នសម្ភារៈនិងវត្ថុតាងខាងលេីត្រូវបានសាលាខណ្ឌមានជ័យ ដឹកយកមករក្សាទុកជាបណ្តោះអាសន្ន រង់ចាំការបំផ្លាញចោលពេលក្រោយ៕

មតិយោបល់