ព័ត៌មានកីឡា

អាសុីអុឺរ៉ុប អាចយក ៣ពិន្ទុ ពីក្រុមភ្ញៀវ ណាហ្គាវើល បានទេល្ងាចនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២០ ដោយក្រុមបាល់ទាត់ អាសុីអុឺរ៉ុប យូណាយធីត​ ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើវាល់ស្មៅធម្មជាតិកីឡដ្ឋានស្ដាតចាស់។ រង់ចាំមើលថា អាសុីអុឺរ៉ុប អាចយក ៣ពិន្ទុ ពីក្រុមភ្ញៀវ បានទេ?

គិតត្រឹម ១៩ប្រកួត កន្លងមក អាសុីអុឺរ៉ុប កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១០ ដោយឈ្នះ ៥ដង ស្មើរ ៣ដង និងចាញ់ ១១ដង នឹងមាន ១៨ ពិន្ទុក្នុងដៃ។ ស្របពេលដែល ណាហ្គាវើល កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយ ១៩ប្រកួត ក្នុងនោះឈ្នះ ១៣ដង ស្មើ ៦ដង និងចាញ់ ២ដង ដោយកំពុងមាន ៣៩ ពិន្ទុនៅក្នុងដៃស្មើគ្នាជាមួយ បឹងកេត ផងដែរ ។

ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី០៩ ខែកក្កដា ២០១៥ អាសុីអុឺរ៉ុបយូណាយធីត ០-៣ ណាហ្គាវើល
ថ្ងៃទី១៥ ខែសីហា ២០១៥ ណាហ្គាវើល ៣-០ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី០៨ ខែមេសា ២០១៦ អាសុីអុឺរ៉ុបយូណាយធីត ០-១ ណាហ្គាវើល
ថ្ងៃទី០១ ខែសីហា ២០១៦ ណាហ្គាវើល ៥-១ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី០៩ ខែមេសា ២០១៧ ណាហ្គាវើល ៤-០ អាសុីអុឺរ៉ុបយូណាយធីត

មតិយោបល់