ក្រុមហ៊ុនផលិតរថយន្ត General Motors Co (GM) បានរាយការណ៍ថា តួលេខនៃការលក់រថយន្តនៅក្នុងខែកក្ដដាកើនឡើងខ្ពស់ ដែលបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តដាច់ជាងគេនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន GM បានរាយការណ៍ថា ការលក់នៅក្នុងខែកក្កដា កើនឡើង ១៦,៣ភាគរយ បើធៀបនឹងឆ្នាំ ២០១២ ខណៈដែលក្រុមហ៊ុន Ford Motor Co កើនឡើង ១១,៤ភាគរយ និង Chrysler LLC កើនឡើង ១១ភាគរយ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា តួលេខនៃការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងស្ទើរតែគ្រប់ក្រុមហ៊ុន ដោយគ្រាន់តែក្រុមហ៊ុនខ្លះកើនឡើងតិច ខ្លះកើនឡើងច្រើន ជាពិសេសពពួករថយន្តទំនើបគឺមានតម្រូវការច្រើន។
នៅក្នុងរបាយការណ៍របស់ GM បានឲ្យដឹងថា នៅក្នុងខែកក្កដា ខ្លួនលក់រថយន្តបានចំនួន ២៣៤.០៧១គ្រឿង ខណៈដែល Ford លក់បាន ១៩៣.០៨០គ្រឿង និង Chrysler លក់បាន ១៤០.១០២គ្រឿង ព្រមជាមួយគ្នានោះ ក្រុមហ៊ុន Nissan លក់បាន ១០៩.០៤១គ្រឿង៕
មតិយោបល់