ព័ត៌មានជាតិ

កីឡាករ Ronaldinho ចេញបទ​ចម្រៀងរ៉េប​​​ជាលើកតំបូង (Video Inside)

តារាបាល់ទាត់​វ័យ ៣៣ ឆ្នាំ​របស់ប្រេស៊ីល ​បាន​ធ្វើឲ្យមនុស្សជាច្រើនគិតពីលទ្ធភាព​នៃការ​ចូលនិវត្តន៍របស់គាត់ បន្ទាប់ពីចេញបទចម្រៀង រ៉េប​តំបូងរបស់ខ្លួន ។​
2014-03-18_144548
កីឡាករ Ronaldinho គឺជា​កីឡាករ​​លេង​ដ៏ខ្លាំងក្លា និងឆ្លាត​បំផុត ​ក្នុងពិភពប្រវត្តិសាស្ត្របាល់ទាត់ ​ពិភពលោក ។ តារាបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ បាន​ជួយ​ឲ្យក្លិប បាល់ទាត់ Bacelona ឈ្នះពានរង្វាន់ មិនតិចនោះទេ ក្នុងនោះ ​ក្នុងក្របខណ្ឌ La Liga និង ក្របខណ្ឌ Champions League ។ នៅពេលកីឡាកររូបនេះពាក់អាវលេង​ឲ្យជាតិរបស់ខ្លួន ក៏ជាគន្លឺះដ៏សំខាន់ ជួយឲ្យសាមប៉ា ប្រេស៊ីលឈ្នះ ពានរង្វាន់បាល់ទាត់ ពិភពលោក នៅឆ្នាំ ២០០២ ផងដែរ​។​

នៅអាយុ ៣៣ ឆ្នាំ កីឡាករ Ronaldinho បាន​​​ទទួលការចាប់អារម្មណ៍បំផុត នៅក្លិប Atletico Mineiro ។ តែ​ទោះជាយ៉ាងណា​អតីតកីឡាករ​លេងដ៏ល្អរូបនេះ ​បែរជា​ចំណាយពេលច្រើន ជាមួយនឹង ឧស្សាហកម្មកម្សាន្តទៅវិញ ដោយមិនផ្តោតសំខាន់ទៅលើការប្រកួតបាល់ទាត់ឡើយ​។​
នៅដើមខែនេះដែរ កីឡាករ Ronaldinho ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំង ពីសំណាក់​អ្នកចាត់ការទូទៅរបស់ក្លិបខាងលើ ដោយ​​យឺតយ៉ាវ​ក្នុងការហ្វឹកហាត់ ។​

ថ្មីៗនេះដែរ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានបន្ត​ឲ្យអ្នកគាំទ្រគិត ថា គាត់ចាប់អាជីពសិល្បៈ ក្រោយ​បញ្ចប់ ​អាជីពបាល់ទាត់ ដោយ​ទើបតែបង្ហាញ​ វីដេអូ​ ចម្រៀង​រ៉េបតំបូងរបស់ខ្លួន នៅលើ YouTube ជាមួយនឹងបទ Joga o copo pro alto ៕​
ទស្សនាបទចម្រៀង រ៉េប របស់ Ronaldinho ដូចខាង​ក្រោមនេះ៖

មតិយោបល់