ព័ត៌មានជាតិ

សិស្សសាលាអន្តរជាតិ​ប៊ែលធីជម្ពូវ័ន្តម្នាក់ ចុកពោះក្អួតមិនស្រួលខ្លួនស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកុមារីម្នាក់ទៅរៀនមានអាការៈចុកពោះក្អួតមិនស្រួលខ្លួន ត្រូវអ្នកគ្រូបង្រៀន​តេទូរសព្ទ​ទៅឪពុកម្តាយឲ្យយកទៅព្យាបាល តែឪពុកម្តាយខ្វះការប្រុងប្រយ័ត្នមិនបានយកកូនទៅសង្គ្រោះភ្លាមៗ​ រហូត​កូនមានអាការៈធ្ងន់ធ្ងរ ទើបបញ្ជូនទៅម​ន្ទីពេទ្យតែ អកុសល​​កុមារីខាងលើបានស្លាប់ទៅហើយ។

ករណីនេះកើតឡើងនៅម៉ោង​៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ​ឆ្នាំ២០១៧ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនដែលស្លាប់មានឈ្មោះ ភៀន ឆេងលៀង អាយុ​៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សាហ៊ុនសែនទួលសុភាឃួន និងជាសាលាអន្តរជាតិ​ប៊ែលធីជម្ពូវន្ត ហើយមុនពេលកើតហេតុ ម៉ោង៤រសៀល អ្នកគ្រូបង្រៀន​នៅសាលាបឋមសិក្សា ហ៊ុនសែនទួលសុភាឃួន បាន​តេទូរសព្ទ​មកប្រាប់​​ថាកូនរបស់គាត់ មិនសូវស្រួល។ បន្ទាប់មកគាត់បានឲ្យប្តីគាត់​ទៅសាលាសួរនាំទៅកូនកើតអី បានជាចុកពោះ ត្រូវបានក្មេងៗមិត្តភក្តិកូនរបស់គាត់ប្រាប់ថា កូនគាត់ញ៉ាំមីកញ្ចប់ ហើយបានរត់លេងស្រាប់តែចុកពោះ​និងក្អួត ទើបគាត់ឌុបកូនស្រីមកកន្លែងលក់ដូរ នៅផ្សារព្រៃទា ហើយបានលាបប្រេងកូឡា រឹតខ្លួនកូនស្រីរបស់គាត់ឲ្យដេក​ថែម​ទាំង​និយាយលេងជាមួយកូន​ លុះកន្លះម៉ោងក្រោយមក កូនរបស់គាត់ មានអាការៈរឹតតែធ្ងន់ធ្ងរ​ ក៏បញ្ជូនទៅមន្ទីពេទ្យ២៤ម៉ោងជិតផ្សារព្រៃ តែគ្រូពេទ្យមិនយកចិត្តទុកដាក់បានទុកកូនគាត់នៅខាងក្រៅមិនព្រមមើលនិងប្រាប់ឲ្យយកទៅមន្ទីពេទ្យធំ លុះធ្វើដំណើដល់ផ្លូវសហព័ន្ធរុស្សីស្ទះពេក អាការៈរឹតតែធ្ងន់ធ្ងរក៏ចូលទៅមន្ទីពេទ្យស័ងម៉ារី នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង តែអកុសលកូនក៏ស្លាប់ទៅហើយ។

បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/-2VNxfS3qg8

មតិយោបល់