ព័ត៌មានជាតិ

រថភ្លើងបុករថភ្លើង ផ្អើលអ្នកដំណើរ នៅកំពត!

កំពតៈ យោងតាមសេចក្តីរាយការណ៍បឋម បានអោយដឹងថានៅវេលា ម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហួសចិត្តមួយ ដោយសារតែរថភ្លើងបុកនិងរថភ្លើង ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះ កើតឡើងនៅភូមិទទឹងថ្ងៃស្រុកទឹកឈូ ខេត្តកំពត។

ប្រភពពីពលរដ្ឋបញ្ជាក់ថា រថភ្លើងទាំង២គ្រឿង ធ្វើដំណើពីកំពត ទៅ ព្រះសីហនុ ទិសដៅស្របគ្នា មួយអូសកុងតឺន័រ និងមួយទៀតដឹកអ្នកដំណើរ ស្រាប់តែមកដល់ចំណុចខាងលើ រថភ្លើងដឹកអ្នកដំណើរ មកបុកពីក្រោយ តែម្តង ខណៈដែលរថភ្លើងអូសកុងតឺន័រ បើកយឺតៗ។

សូមបញ្ជាក់ថា នេះជាករណីហួសចិត្តមួយ ខណៈដែលផ្លូវរថភ្លើង អាចមើលឃើញផុតកន្ទុយភ្នែក តែអ្នកបើកបរបែរជាគ្រប់គ្រងល្បឿនអត់បាន៕

មតិយោបល់