ព័ត៌មានជាតិ

ក្រុមគ្រឿងញៀនធ្វើទុក្ខបុកម្នេញពលរដ្ឋមួយក្រុមអស់លក្ខណ៍ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឧក្រិដ្ឋជនគ្រឿងញៀន១៤នាក់ ដែលធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋភូមិស្រែអំបិល ភូមិចាក់កាំបិត និង ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ បន្ទាប់ពីបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់។

ក្នុងចំណោម១៤នាក់ មានម្នាក់ឈ្មោះ អឿន សឿន ហៅអាខ្លឹម ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺបង្គាប់ឲ្យចាប់ខ្លួន៕

មតិយោបល់