Post News Media ព័ត៌មានជាតិ បាត់​៣​ថ្ងៃ ប...

បាត់​៣​ថ្ងៃ ប្រទះឃើញសាកសពស្លាប់ នៅចំណុចក្បែរព្រលានយន្តហោះ!

កោះកុង: នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ២:២០ នាទីរសៀល នៅចំណុចផ្លូវសារីកា ក្បែរប្រលានយន្ដហោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានប្រទះឃើញសាកសពមនុស្សប្រុស ដេកស្លាប់។
តាមការបញ្ជាក់របស់គ្រួសារ សពរងគ្រោះមានឈ្មោះ ឈិន សុ ផល ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មានជំងឺ​ប្រចាំកាយ មានទីលំនៅ នៅភូមិ ១ សង្កាត់ដងទង់ បានដើរបាត់ខ្លួនកាលពីថ្ងៃទី ១៥-១២-២០១៨ លុះដល់ថ្ងៃទី ១៨ ខែ ធ្នូ ២០១៨ វេលាម៉ោង ២.៣០នាទី គេក៏បានប្រទះឃើញដេកស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញខេត្ត ចុះធ្វើកោសល្យវិច្ច័យសព ក្រោយពិនិត្យរួច កម្លាំងជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា សាកសពស្លាប់ដោយសារជំងឺ​ខ្យល់គ​។
បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕