ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាក PCX ទើបនឹងចេញពីក្លឹបប្លូឡាញ ជិះម៉ូតូចុចស៊ីផ្លេលាន់ពេញផ្លូវ ស្របពេលជនរងគ្រោះជិះម៉ូតូស៊ុយសាគីលែត ៣នាក់ ក្នុងនោះមានប្រុស២នាក់ ស្រីម្នាក់ ក៏បានងាកមើលក្រោយមើលម៉ូតូដែលស៊ីផ្លេនោះ ស្រាប់តែជនសង្ស័យជិះម៉ូតូPCX ជិះមកជិតហើយបានធាក់បម្រុងឲ្យម៉ូតូដួលតែមិនដួល ថែមទាំងជិះមកកាក់ហើយទាស់សម្តីគ្នាកើតជាហិង្សាផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមនតែម្តង។
ហេតុការណ៏ភ្ញាក់ផ្អើលនេះកើតឡើងការពីវេលាម៉ោង ១២និង៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូស៊ុយសាគីលែត ពណ៌ស ជិះគ្នា៣នាក់ ក្នុងនោះមានប្រុស២នាក់ ស្រីម្នាក់ ទើបនឹងចេញពីហូបអីនៅមុខក្លឹបប្លូឡាញ ស្រាប់តែមានបុរសម្នាក់ ចេញពីក្លឹបហើយជិះម៉ូតូស៊ីផ្លេលាន់ពេញផ្លូវ ជនរងគ្រោះក៏បានងាកមើលហើយបន្តដំណើរទៅមុខដល់ចំណុចកើតហេតុតាមបណ្តោយផ្លូវ២៧១ ក្រោយផ្សាទំនើបសុវណ្ណា ស្រាប់តែបុរសដែលជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM-5218 បានជិះមកជិតជនរងគ្រោះនិងបានធាក់ចំដៃម៉ូតូជនរងគ្រោះ តែមិនដួលហើយយកម៉ូតូមកកាក់ពីមុខ រួចចុះមកសួរថា ពួកអ្ហែងមើលមុខអញ? ទើបជនរងគ្រោះតបថា មានណាបងមានបានមើលណា ហើយជនសង្ស័យក៏បានទាត់ជនរងគ្រោះដែលជានារីនោះមួយជើងចំដៃហើយស្រាប់តែលេចមុខបក្ខពួករបស់ម៉ូតូPCX នោះមក ៤ទៅ៥ម៉ូតូទៀត មានម៉ាកស្កុបពី បីត អឹមអេសអិច មកពីក្រោយព្រួតវាយជនរងគ្រោះម្នាក់មួយដៃមួយជើង ហើយបុរសដែលជិះPCXនោះបានដកសោម៉ូតូបម្រុងនឹងចាក់តែត្រូវដៃគ្នាឯង ស្របពេលសមត្ថកិច្ចកំពុងល្បាតមកដល់ជនសង្ស័យជាបក្ខពួកទាំងនោះគេចខ្លួនបាត់ស្រមោលឈឹង នៅសល់តែបុរសម្នាក់ជិះម៉ូតូPCX និងម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GQ-6431តែប៉ុណ្ណោះត្រូវសមត្ថកិច្ចចាប់ខ្លួន។
ក្រោយមកបុរសដែលជិះម៉ូតូស្កុបពីនោះ អះអាងថា ជាបងប្រុសរបស់បុរសដែលជិះម៉ូតូPCXនោះ បម្រុងនឹងជម្លៀសឲ្យជនដៃដល់ជិះម៉ូតូPCXនោះចេញពីកន្លែងកើតហេតុ តែសមត្ថកិច្ចឃាត់មិនឲ្យទៅណា ស្រាប់តែរករឿងសមត្ថកិច្ចចង់វាយសម្ថកិច្ចទៀតផង លុះសមត្ថកិច្ចដើរថយក្រោយ អាមេគំរាម តែបុរសដែរជាបងប្រុសជនដៃដល់នោះមិនខ្លាចហើយយកដៃវាយកាំភ្លើងទៀតហើយ និងបាននិយាយទៅកាន់សមត្ថកិច្ចទៀតថា ស្អីធ្វើមេស្អីហា៎ ប្រយ័ត្នអញហៅតាអញមកដកស័ក្តិលែងបានធ្វើការ និងរកទាញទាំងទូរសព្ទរបស់អ្នកកាសែតបោកចោលទៀតផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចហើយបច្ចុប្បន្នឃុំខ្លួនបុរសទាំង២នាក់នោះបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់ ៕
https://youtu.be/-nCjIvR1dxw
មតិយោបល់