ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងជើងចាស់ ឈុន ណារី ទទួលមរណភាព

ភ្នំពេញៈ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែសីហានេះ មានការបញ្ជាក់ថា តារាសម្ដែងជើងចាស់ដែលត្រូវបានគេស្គាល់ថា មានស្នាដៃច្រើនក្នុងភាពយន្ត ក្នុងតំណែងជាតួអង្គម្ដាយអ្នកក្រ គឺអ្នកស្រី ឈុន ណារី បានទទួលមរណភាពហើយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់អ្នកស្រី។

លោក ប្រាក់ ផាន់ ជាយុទ្ធជនពិការ និងជាស្វាមីរបស់អ្នកស្រី បានថ្លែងប្រាប់ថា ភរិយារបស់ខ្លួន គឺអ្នកស្រី ឈុន ណារី ពិតជាបានទទួលមរណភាព បន្ទាប់ពីអ្នកស្រីមានជំងឺទាចទឹក ធ្វើទុក្ខជាយូរមកហើយ។ លោកថា អ្នកស្រីបានដាច់ដង្ហើមកាលនៅពេលវេលាម៉ោង១រសៀល ហើយក្រុមគ្រួសាររបស់លោកកំពុងខ្វះខាត សូម្បីតែប្រាក់ដើម្បីរៀបចំបុណ្យសព។ លោកថា អ្នកស្រី ឈុន ណារី ចាប់ផ្ដើមធ្វើទុក្ខខ្លាំងតាំងពីយប់ថ្ងៃទី៩ ខែសីហា ដោយមិនអាចនិយាយបាន និងពិសាអ្វីបាន ហើយលុះដល់ម៉ោង១រសៀល ថ្ងៃទី១០ ខែសីហានេះ ក៏ទទួលមរណភាពតែម្ដង នៅគេហដ្ឋានស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្នុងខេត្តសៀមរាប។

បើតាមស្វាមី សពរបស់អ្នកស្រីគ្រោងនឹងត្រូវបូជានៅថ្ងៃសុក្រ ទី១១ ខែសីហា ដោយសារតែខ្វះខាតលទ្ធភាពបន្តទុកច្រើនថ្ងៃ។ លោកថា ជីវភាពរបស់ខ្លួនក្រីក្រ តាំងពីអ្នកស្រីមិនទាន់កើតជំងឺទាចទឹកម្ល៉េះ ចឹងហើយទើបអ្នកស្រីក្រោយពេលឈឺធ្ងន់ គឺមិនមានលទ្ធភាពព្យាបាលដិតដល់។

គួរបញ្ជាក់ថា តារាសម្ដែងជើងចាស់ ដែលត្រូវបានគេស្គាល់ច្រើនក្នុងរឿង “សុបិនឡូយ៩” របស់ BBC នាពេលមុននេះ៕

photo_2016-08-10_17-04-35photo_2016-08-10_17-04-36photo_2016-08-10_17-04-40photo_2016-08-10_17-04-42photo_2016-08-10_17-04-45Choun Nary (1)Choun Nary (2)

មតិយោបល់