ព័ត៌មានជាតិ

​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៤៨-៤៩ ត្រង់ចំណុចភូមិច្បារមន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ1AQ-1738 បើកពីត្បូងទៅជើង(មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល) លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកឡេត ពណ៌ស គ្មានស្លាកលេខ ជិះដោយឈ្មោះ រស់ ឆន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្បាលរមាស ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទិសដៅស្របគ្នា​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់