កណ្តាលៈ កម្មករកម្មការិនីជិត១០០០នាក់ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបិទផ្លូវនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ស្កាមេន អិលភិរៀល ដើម្បីនាំគ្នាតវ៉ាទៅនឹងថៅកែរោងចក្រមិនព្រមបើកប្រាក់បៀវត្សជូនពួកគេ ដែលមានទីតាំងកើតផ្លូវលេខ២១០ ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការបិទផ្លូវនេះប្រមាណជិត២ម៉ោងហើយនៅតែមិនទាន់មានដំណោះស្រាយពីខាងអាជ្ញាធរពាក់ព័ន្ធឡើង។
ក្រុមការងារជាច្រើនបានលើកឡើងថា មូលហេតុដែលពួកគាត់បិទផ្លូវនេះដោយសារថៅកែរោងចក្ររបស់គាត់មិនបើកប្រាក់ខែអោយ។
រហូតមកដល់ពេលនេះ អាជ្ញាធរ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជូនកម្មករកម្មការិនី៕
មតិយោបល់