ភ្នំពេញៈ កុមារាម្នាក់ ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពវាយសម្លាប់នៅវាលស្រែក្បែរស្រះទឹកយ៉ាងអណោចអាធម័។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅកណ្តាលវាលស្រែ ក្នុងភូមិអន្លង់គងចាស់សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កុមារាដែលត្រូវជនសង្ស័យវាយសម្លាប់ឈ្មោះ លន រុន ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ កំពុងតែដើរឃ្វាលគោនៅកន្លែងកើតហេតុ។ ជនសង្សយ័ត្រូវបានឃាត់ខ្លួនបានភ្លាមៗ ឈ្មោះ វ៉ា រដ្ឋា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុជាជនដៃដល់។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលបានសម្លាប់ក្មេងប្រុសឃ្វាលគោជាមនុស្សដែលប្រើប្រាស់ថ្នាំញៀននិងផឹកស្រាស្រវឹងប្រហែលជាបែកថ្នាំទើបមកដល់ជួបចំណុចកើតហេតុស្រាប់តែបានជួបនិងកុមារាខាងលើកំពុងតែដើរឃ្វាលគោបានស្ទុះទៅចាប់វាយនិងច្របាច់កហើយជ្រលក់ទៅក្នុងទឹកទើបធ្វើអោយក្មេងប្រុសនោះឈ្លក់ទឹកស្លាប់ ចំណែកជនសង្ស័យភ្លាមៗនោះបម្រុងរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បានយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃស។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងទៀតថាជនសង្ស័យនិងកុមារាជាមនុស្សមិនដែលស្គាល់គ្នា តែជនសង្ស័យជាមនុស្សដែលប្រើប្រាស់ថ្នាំញៀនច្រើនទើបធ្វើអោយជនសង្ស័យអាចបែកទើបឃើញក្មេងដើរស្មានតែជាសត្រូវទើបសម្លាប់។
បច្បុន្នជនសង្ស័យកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ចាត់កាតាមផ្លូវច្បាប់៕
មតិយោបល់