ព័ត៌មានជាតិ

អ្នកបើកបរគ្រឿងចក្រម្នាក់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ បានចងកសម្លាប់ខ្លួននៅដើមក្រូចថ្លុង

កណ្តាលៈ នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី មានករណីបុរសម្នាក់ជាអ្នកបើកបរគ្រឿងចក្រ បានផឹកស្រាស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅដើមក្រូចមួយដើម ទីតាំងនៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ងន ចាន់រិទ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរគ្រឿងចក្រ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២២.០៩.២០២២ ជនរងគ្រោះនិងប្រពន្ធបាននាំគ្នាទៅដើរលេងវត្តឧដុង្គ ខេត្តកំពង់ស្ពឺ ពេលដើរលេងជនរងគ្រោះ បានផឹកស្រាស្រវឹងទប់អារម្មណ៍មិនបាន ក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ក្រោយមកក៏ឡើងបើករថយន្តទៅបុកខឿនវត្ត ក្រោយមកប្រពន្ធបានអោយជនរងគ្រោះឈប់ឡាន រួចប្រពន្ធបានអោយជនរងគ្រោះចុះពីលើឡាន ដើម្បីសម្រួលអារម្មណ៍ តែជនរងគ្រោះមិនព្រមស្តាប់រួចនិយាយថា បាត់ទូរស័ព្ទប្រពន្ធឆ្លើយថា មិនឃើញទូរស័ព្ទទេ ។ ពេលនោះជនគ្រោះបានឡើងបើកឡាន ទៅផ្ទះម្តាយបង្កើតនៅក្រុងតាខ្មៅបាត់ ដោយទុកប្រពន្ធចោលនៅតែម្នាក់ឯង ប្រពន្ធក៏បានទៅដេកនៅផ្ទះសំណាក់ នៅភ្នំពេញម្នាក់ឯង ។

លុះរហូតដល់ព្រឹកថ្ងៃទី២៣.៩.២០២២ ម្តាយមីងបង្កើតបានតេទូរស័ព្ទទៅប្រាប់ប្រពន្ធជនរងគ្រោះថា ប្តីក្មួយឯងបានចងកនៅដើមក្រូចថ្លុងស្លាប់បាត់ហើយ ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងផ្នែកកោសល្យវិច្ច័យស្រុកកៀនស្វាយ អាជ្ញាធូភូមិ ឃុំ គ្រូពេទ្យឃុំបន្ទាយដែក និងក្រុមគ្រួសារសព ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព ។

ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារចងក ។

ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់