ព័ត៌មានជាតិ

លទ្ធផលស្រវឹងបើកបរ ទៅបុកចិញ្ចើមផ្លូវរបួសធ្ងន់ដោយខ្លួនឯង!

ភ្នំពេញៈ យុវជនម្នាក់បានរងរបួសសន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយត្ន័ ជ្រុលទៅបុកចិញ្ចើមផ្លូវបណ្ដាលរងរបួសធ្ងន់កាលពីវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅតាមបណ្ដោយផ្លូវមុនីវង្ស ត្រង់ចំណុចមុខសាលាពេទ្យ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើកម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-2223 បើកពីជើងទៅត្បូងយ៉ាងលឿនក្នុងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹង បោកនឹងថ្នល់រងរបួសសន្លប់បាត់បង់ស្មារតីនៅនឹងកន្លែង​ហើយត្រូវបានបងប្អូនដែលឃើញហេតុការណ៍ ទាក់ទងហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ យកម៉ូតូរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្រះចក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕

មតិយោបល់