ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង ៣០រសៀលថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចយកលុយក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត) ត្រង់ចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលរច៣២៣ង ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ភាង សុភាព ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជានជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារបាត់បង់៖ លុយចំនួនដុល្លា ៣១,០០០ដុល្លា ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៤ ជនសង្ស័យ បានចូលធ្វើការ នៅក្នុងក្រុមហ៊ុនខាងលើ ដោយទទួលការងារទីផ្សារ និងបានយកពងមាន់ ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយ នៅតាមទីផ្សារ រួចជនសង្ស័យ បានប្រមូលលុយពីម៉ូយ មកចាយវាយ ដោយប្រាប់ក្រុមហ៊ុនថា ម៉ូយមិនទាន់ទូទាត់លុយថ្លៃពងមាន់ឲ្យខ្លួន បន្ទាប់មកខាងក្រុមហ៊ុន បានដឹងថា ជនសង្ស័យ បានប្រមូលលុយពីម៉ូយសរុបចំនួន ៣១,០០០ដុល្លារ ហើយមិនយកមកទូទាត់ជាមួយក្រុមហ៊ុន ទើបនៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទីរសៀល ជនរងគ្រោះតំណាងក្រុមហ៊ុនខាងលើ បាននាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លា ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់