ឧបករណ៍សិច វាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាការពិតណាស់ វាមានតាំងពីរាប់ម៉ឺនឆ្នាំមុនក្នុងសម័យបុរេប្រវត្តិ ។
ថ្មរលោងដែលមានរាងដូចលឹង្គ និងជាឧបករណ៍សម្រាប់សម្រេចកាម នេះ មានអាយុកាល ២៨០០០ ឆ្នាំ ដែលដាក់បង្ហាញនៅវិទ្យាស្ថាន សិក្សាពីលក្ខណៈនៃភេទដែលបានប្រមូលផ្តុំ យកមកសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
សម្រាប់ហត្ថកម្មដែលធ្វើដោយមនុស្សសម័យដើម និងជាឧបករណ៍សម្រេចកាមនេះ វាមានលក្ខណៈផ្សេងៗគ្នា តែមានតែឧបករណ៍មួយគត់ធ្វើពីថ្មនេះ មានបែបសណ្ឋាន ដូច លឹង្គសិប្បនិម្មិត នាសម័យនេះ ។ លឹង្គថ្មនេះដែរ ត្រូវបានរកឃើញ នៅក្បែរគុហារ Ulm ក្នុងទឹកដីអាល្លឺម៉ង់ នៅឆ្នាំ ២០០៥ ។
លឹង្គថ្មនេះ ត្រូវបានគេយកមកតាំងពិរព័ណ៌ និងជាឯកសារយោង សិក្សាស្រាវជ្រាវ នៃការរស់នៅរបស់មនុស្សសម័យដើម និង ការរួមភេទ ។
សហអភិរក្ស វិទ្យាស្ថានសិក្សាលក្ខណៈនៃភេទលោក Honor Beddard បាននិយាយថា “វិទ្យាស្ថានសិក្សាលក្ខណៈនៃភេទ មានលក្ខណៈស្មុគស្មាញ ដែលផ្ទុយនិងរបស់ខ្លួន” ។
ខាងវិទ្យាស្ថាន បានធ្វើការសន្មត់ថា ដោយសារតែមានលឹង្គថ្ម តាំងពីបុរាណកាល ទើបក្រោយមក មានលឹង្គសិប្បនិម្មិត ដែលប្រើប្រាស់ថាមពល ដោយមានលក្ខណៈរំញ័រ។ លឹង្គសិប្បនិម្មិត នេះ ត្រូវបានបង្កើតដំបូងដោយ គ្រូពេទ្យអាមេរិកម្នាក់ឈ្មោះ George Taylor ក្នុងឆ្នាំ ១៨៦៩ និងក្រោយមក ត្រូវបាន គ្រូពេទ្យអង់គ្លេស Dr Joseph Granville បានបំលែងវា ដោយប្រើប្រាស់ថ្ម និងមានលក្ខណៈរំញ័រ ក្នុងឆ្នាំ ១៨៨០ ។
តែបើផ្អែកទៅលើ ឯកសារប្រវត្តិសាស្ត្រ លឹង្គជ័រកៅស៊ូ ត្រូវបានធ្វើឡើងដំបូង នៅឆ្នាំ ១៨៥០ និងត្រូវបានយកទៅប្រើប្រាស់ក្នុងខ្សែភាពយន្តអាសអាភាស ក្នុងឆ្នាំ ១៩៣០ ។
លឹង្គជ័រនេះ វាជាឧបករណ៍ សម្រាប់សម្រេចកាមរបស់ស្ត្រី ដោយធ្វើឲ្យឈានដល់ចំណុចកំពូលនៃការរួមភេទ ៕
មតិយោបល់