កំពតៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ ត្រូវបានជនមុខស្គាល់មុខកាត់ក្បាលសម្លាប់យ៉ាងព្រៃផ្សៃ។
ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងខ្ទមដីចាំចម្ការ ស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ជនរងគ្រោះមានឈ្មោះ អយ សុខ អាយុ៦២ឆ្នាំ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ការសម្លាប់ជនរងគ្រោះនេះ គឺមិនមែនជាករណីប្លន់ទេ អាចជារឿងគំនុំច្រើនជាង ពីព្រោះជនរងគ្រោះ ត្រូវបានអ្នកភូមិស្ទើរទាំងអស់ មិនរាប់អាន ដោយសង្ស័យចេះធ្វើអំពើអាបធ្មប់៕
មតិយោបល់