ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបើកកៀរម៉ូតូ បណ្ដាលឲ្យដួលចូលរថយន្តកិនស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតមុខផ្សារទឹកផ្លាភូមិ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ស្រី ការ ហៅទី ភេទស្រី អាយុ២៣ឆ្នាំ និងជនរងគ្រោះរបួសធ្ងន់ឈ្មោះ ហូ ទី ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពាក់ស្លាក់លេខ ភ្នំពេញ3D-6125 បើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត បានកៀរម៉ូតូ ម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ1CY-2112 ក្នុងទិដៅស្របទិសគ្នា បណ្តាលឲ្យដួលចូលរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕

មតិយោបល់