យ៉ាងហោចណាស់ មនុស្សក្មេងចាស់ ៧នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្តធំបុករះ នៅស្ពានច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៥៥នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតម្ដុំស្ពានអាកាសក្បាលថ្នល់ (ស្ពានច្បារអំពៅ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីរថយន្តធំមួយគ្រឿងបុករះ បណ្ដាលឲ្យមានមនុស្សក្មេងចាស់ ៧នាក់ រងរបួសស្រាលធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្តទៀត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *