កំពង់ចាមៈ លោកស្នងការរងខេត្តកំពង់ចាមទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកទៅបុករបាំងខឿនផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអាត្រាធ្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកខាងត្បូងវត្តដីដុះ ស្ថិតក្នុងភូមិរការលើ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកបរម៉ូតូមួយគ្រឿងម៉ាកវីសិន ពណ៌ខ្មៅ គ្មានស្លាកលេខ។ នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះទាំងពីរបានជិះម៉ូតូទៅបុករបាឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ ស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ រួចក៏បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកសាកសពក៏ត្រូវបានតម្កល់ទុក នៅមន្ទីរពេទ្យខេត្តផងដែរ។
លោកស្នងការរងខេត្តកំពង់ចាម បានបញ្ជាក់ថា បើបងប្អូនណាស្គាល់ឬបាត់សាច់ញាតិ សូមមេត្តាផ្តល់ព័ត៌មាននេះដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះផង៕
មតិយោបល់