យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងកម្ពុជាមានចំនួន ១៨១៧ នាក់ ដែលក្នុងនោះតួលេខអ្នកឆ្លងក្នុងសហគមន៍សរុបមានចំនួន ១២៩៣ នាក់ ខណៈអ្នកជាសះស្បើយទូទាំងប្រទេសមានចំនួន ១០៣៣នាក់ និងអ្នកជំងឺជាង ៧០០នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។
ក្នុងពេលបច្ចុប្បន្ននេះដែរ អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមានចំនួន ៧៧៧នាក់ នេះបើតាមតួលេខដែលក្រសួងសុខាភិបាលបានចេញផ្សាយនាព្រឹកមិញនេះ។ ដោយឡែក ក្រសួងនឹងជូនដំណឹងបន្ថែមអំពីអ្នកជំងឺ ១៦នាក់ នៅភ្នំពេញនៅមិនទាន់មានកន្លែងព្យាបាលនៅឡើយ ៕





ប្រភព៖ sabay
មតិយោបល់