ព័ត៌មានជាតិ

កូនប្រុសអតីតមេដឹកនាំលីប៊ី លោក ហ្កាដាហ្វី សម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី

(ទ្រីប៉ូលី)៖ លោក Saif al-Islam Gaddafi ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីលីប៊ី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ នេះបើតាមមន្ត្រីម្នាក់មកពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៃប្រទេសលីប៊ី។

បើតាមបើតាមមន្ត្រីខាងលើដដែល លោក Saif al-Islam al-Gaddafi កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានដាក់ពាក្យចុះឈ្មោះជាបេក្ខជនប្រធានាធិបតីលីប៊ីរបស់លោក ទៅកាន់ការិយាល័យគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាតិ ជាន់ខ្ពស់ដែលស្ថិតក្នុងទីក្រុង Sebha ស្ថិតនៅភាគខាងត្បូងនៃប្រទេស។

ការបោះឆ្នោតប្រធានាធិបតីលីប៊ី គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងដំណើរការសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់ភាពចលាចលដ៏ហិង្សារយៈពេល ១ទសវត្សរមកនេះ ចាប់តាំងពីការបះបោរដែលគាំទ្រដោយអង្គការ NATO ឆ្នាំ២០១១ ប្រឆាំងនឹងលោក Muammar Gaddafi៕

ប្រភព៖ Reuters

មតិយោបល់