ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ពាក់ព័ន្ធអាជីវកម្មខុសច្បាប់លើកម្លាំងកុមារ១១នាក់ ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកនេះ

បន្ទាយមានជ័យ: លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុតិ្តធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធអាជីវកម្មខុសច្បាប់លើកម្លាំងកុមារចំនួន១១នាក់ ក្នុងនោះក៏មានកុមារីម្នាក់ផងដែរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល រហូតដល់ម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ឈៀង វណ្ណរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ និងទី២ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថបានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់