ព័ត៌មានកីឡា

កីឡាករ នឹង អាជ្ញាកណ្តាល ត្រូវបានចាប់ខ្លួនដោយសារគិតលទ្ធផលទុកជាមុននៅក្របខ័ណ្ឌថៃ

សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានស្វែងចេញដីកាបង្គាប់ពីតុលាការព្រហ្មទណ្ឌដើម្បីចាប់ខ្លួនមនុស្ស ១២ នាក់ ដែលត្រូវបានគេសង្ស័យថាបានគិតលទ្ធផលទុកជាមុន នៃការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League របស់ថៃ។

FAT រួមជាមួយនាយកដ្ឋាននគរបាលជាតិរបស់ប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានស្តីពីការស៊ើបអង្កេតលើការប្រកួតបាល់ទាត់នៅរសៀលថ្ងៃអង្គារ៍នៅទីបញ្ជាការដ្ឋាននគរបាល The Royal។ ប្រធានគណ FAT លោក Somyot Poompanmoung និងប្រធាននគរបាលជាតិលោក Chakthip Chaijinda ក៏បានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះផងដែរ។

យោងតាមសេចក្តីរាយការណ៍នៅលើគេហទំព័ររបស់ FAT និងប៉ូលីសថៃ បានធ្វើការស៊ើបអង្កេតដ៏ធំមួយទាក់ទងនឹងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីរកឃើញបណ្តាញព្រហ្មទណ្ឌពាក់ព័ន្ធនឹងការគិតលទ្ធផលនៃការប្រកួតបាល់ទាត់ទុកមុននេះ។ អ្នកដែលជាប់ពាក់ព័ន្ធរួមមាន កីឡាករបាល់ទាត់អាជីព ៤ នាក់, អាជ្ញាកណ្តាលម្នាក់, ជំនួយការអាជ្ញាកណ្តាលម្នាក់, នាយកប្រតិបត្ដិនៃក្លឹបបាល់ទាត់ម្នាក់, ប្រធានក្លិបម្នាក់ និងម្ចាស់ភាគហ៊ុន ៤ នាក់។

FAT ក៏បានបញ្ជាក់ដែរថាប្រទេសថៃបានប្រកាន់យកនូវវិធីសាស្រ្តអត់ធ្មត់ តែគ្មានការអត់ឱនចំពោះការសម្រុះសម្រួលនឹងលើកលែងនៃសំណុំបែបបទណាមួយឡើយ៕

Somyot Poompanmoung ប្រធានសមាគមន៍បាល់ទាត់ថៃ

មតិយោបល់