ព័ត៌មានជាតិ

ក្រុមចោរឆក់កាបូប យ៉ាងសកម្មក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន!

បាត់ដំបង: ជនសង្ស័យ២នាក់ជាមុខសញ្ញាចោរឆក់កាបូបយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន។

ការចុះបង្រ្កាបបានធ្វើឡើងនៅវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារ ផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សឺម សីហា ហៅង៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ និងទី២ឈ្មោះ អេង ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះមានឈ្មោះ សែ លីដា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងនោះវត្ថុតាងដកហូតរួមមាន មួកសុវត្ថិភាពសម្រាប់ពាក់ធ្វើសកម្មភាពចំនួន១មួក, កាបូបស្បែកកាន់ដៃចំនួន១,ដែកកេះ១ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់