ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលាអាមេរិកកាំងម្នាក់ ក្រោយ​ឆក់ទូរស័ព្ទiPhone8plusពីស្រ្តីជនជាតិចិន!..

ភ្នំពេញ: យុវជន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជាជនជាតិចិនម្នាក់ដែលកំពុងដើររុញរទេះកូនតូច នៅតាមផ្លូវក្នុងបុរីពិភពថ្មី។ លុះពេលឆក់បានបានព្យាយាមជិះម៉ូតូរត់គេចខ្លួនប៉ុន្តែត្រូវបានកម្លាំងសន្តិសុខយាមក្នុងបុរីខាងលើនោះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួននោះឈ្មោះ ស.ល.ហ. អាយុ១៥ឆ្នាំរៀន នៅសាលាអាមេរិកកាំងសាខាទី១៧ចោមចៅ១ និងរស់នៅក្នុង បុរីពិភពថ្មីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ រ៉ាវីត អាយុជិត២០ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-1067គេចខ្លួនបាត់។ រីឯស្រ្តីរងគ្រោះឈ្មោះ,ThingJifen អាយុ៣៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងបុរីពីភពថ្មីនោះ ហើយទូរស័ព្ទរបស់គាត់ដែលត្រូវជនសង្ស័យឆក់យកនោះម៉ាកIPhone 8plus ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរតាមផ្លូវរុញរទេះកូនស្រីដែលទើបបានអាយុ២១ខែ ហើយក៏ឆ្លៀតពេលនិយាយទូរស័ព្ទផងដែរ។លុះបន្តិចក្រោយមកស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅដល់ធ្វើសកម្មភាពឆក់យកទូរស័ព្ទ និងបានជិះរត់គេចខ្លួនប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ។ហើយត្រូវបានសន្តិសុខនិង នគរបាលប៉ុស្តិ៍ចោមចៅ១ចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។បន្ទាប់ជនសង្ស័យខាងលើត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់