ការរួមភេទ គឺជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់គូស្នេហ៍គ្រប់រូប ព្រោះវាមិនត្រឹមតែធ្វើឲ្យមានភាពត្រេកត្រអាលទាំងផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគូស្នេហ៍ស្គាល់ចិត្តគ្នាកាន់តែច្បាស់។ ទោះបីជាការរួមភេទមានអត្ថប្រយោជន៍ អ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះទង្វើមួយចំនួនដែលអ្នកធ្វើក្រោយពេលរួមភេទរួចអាចប៉ះពាល់សុខភាពប្រដាប់បន្តពូជ ឬឆ្លងមេរោគបានយ៉ាងងាយ។ ខាងក្រោមនេះ គឺជាទម្លាប់៤ចំណុចដែលមនុស្សស្រីគួរតែជៀសវាងឲ្យបានក្រោយពេលរួមភេទ៖
១.ជៀសវាងងូតទឹកក្តៅ
បន្ទាប់ពីរួមភេទរួចទ្វារមាសរបស់អ្នកនឹងផ្តើមបើកចំហ ហើយប្រសិនបើអ្នកងូតទឹកក្តៅភ្លាមៗអាចបណ្តោលរលាក ឬងាយនឹងឆ្លងជំងឺផ្សេងៗ។ នេះគឺជារឿងដ៏សំខាន់មួយដែលមនុស្សស្រីគ្រប់រូបគួរតែចង់ចាំទុក។
២.ជៀសវាងប្រើសាប៊ូលាងសម្អាត
អ្នកមិនត្រូវលាងសម្អាតតំបន់ឯកជនដោយប្រើប្រាស់សាប៊ូ ក្រោយពេលរួមភេទភ្លាមៗនោះទេ។ ថ្វីបើសាប៊ូអាចជួយសម្អាតឲ្យរាងកាយស្អាតល្អក៏ពិតមែន ប៉ុន្តែការប្រើសាប៊ូដុំត្រង់តំបន់ឯកជនអាចបង្កឲ្យទ្វារមាសបាត់បង់កម្រិត pH រលាក ស្ងួត ឬឆ្លងមេរោគជាដើម។
៣.ជៀសវាងស្លៀកខោទ្រនាប់
ខោទ្រនាប់ភាគច្រើនត្រូវបានគេផលិតចេញពីក្រណាត់ដែលមានភាពបិតជិត គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ឡើយ។ ប្រសិនបើអ្នកប្រើប្រាស់ខោទ្រនាប់បែបនេះក្រោយពេលរួមភេទរួច អាចបង្កើតបរិយាកាសដ៏ល្អសម្រាប់មេរោគក្នុងការលូតលាស់។
៤.ជៀសវាងប្រើក្រដាសសើម
សារធាតុគីមី និងក្លិនក្រអូបនៃក្រដាសសើម អាចធ្វើឲ្យប្រដាប់បន្តពូជរបស់អ្នកមានបញ្ហារលាក ជាពិសេសនៅពេលរួមភេទ។ យកល្អ ដើម្បីសុវត្ថិភាពអ្នកអាចប្រើប្រាស់ទឹកធម្មតាសម្រាប់លាងម្អាត គឺគ្រប់គ្រាន់ពេកទៅហើយ៕
ប្រភព៖ boldsky
មតិយោបល់