ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះកងទ័ពជើងអាមេរិកមួយគ្រឿង នៅសមុទ្រហ្វីលីពីន មនុស្ស៨ នាក់ ត្រូវបានជួយសង្គ្រោះ

ជប៉ុនៈ មនុស្ស ៨នាក់ ត្រូវបានជួយសង្គ្រោះឲ្យមានសុវត្ថិភាព កាលពីថ្ងៃពុធ នៅភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីយន្តហោះកងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដែលមានដឹកមនុស្សចំនួន ១១ នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសហ្វីលីពីន អំទ្បុងពេលវាកំពុងធ្វើដំណើរ ឆ្ពោះមកកាន់នាវាផ្ទុកយន្តហោះអាមេរិក Ronald Reagan។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយកើតហេតុកងកម្លាំងជប៉ុន និងអាមេរិក បានប្រញាប់ប្រញាល់ទៅកាន់ទីតាំង ដែលយន្តហោះប្រភេទ C2-A បានធ្លាក់ទៅក្នុងទឹកសមុទ្រ ស្ថិតនៅភាគអាគ្នេយ៍កោះអូគីណាវ៉ារបស់ប្រទេសជប៉ុន។

កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្វែងរក និងជួយសង្គ្រោះ ចំពោះបុគ្គលិកបីនាក់ទៀត ដែលបានបាត់ខ្លួន នៅតែបន្តធ្វើទ្បើង ជាមួយកងនាវាចរការពារដែនសមុទ្រ និងកងនាវាចរស្វ័យការពារដែនសមុទ្ររបស់អាមេរិក ដោយបន្ថែមថា ឧបទ្ទវហេតុនេះ នឹងត្រូវធ្វើការស៊ើបអង្កេតផងដែរ៕

មតិយោបល់