ព័ត៌មានជាតិ

យុវជនឈាវរាវពីរក្រុម បើកការវាយប្រហារគ្នា ទីបំផុតអ្នកឈ្នះជាប់គុក អ្នកចាញ់ដេកពេទ្យ

(បន្ទាយមានជ័យ)៖​ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរឹតធ្ងន់នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនឈាមរាវ ចំនួន ៥នាក់ កាលពីវេលាម៉ោង១៧ និង​៣០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថី ៧មករា ចំណុចមុខសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាប់ពីបានវាយកាប់ចាក់ លើដៃគូប្រកួតរបស់ខ្លួន បណ្តាលឱ្យរងរបួសជាទម្ងន់។​

ថ្លែងប្រាប់ post​ ​news នៅកន្លែងធ្វើត្រាប់ឡើងវិញ នាល្ងាចថ្ងៃទី០៨ ខែមេសាម្ស៉ិលម៉ិញ លោក​ សិទ្ធ​ ឡោះ​ ស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការបង្ក្រាបនេះ បានឱ្យដឹងថា ​កាលពីល្ងាចថ្ងៃទី០៧ ខែមេសា​ មានក្មេងស្ទាវ ២ក្រុម បានដេញកាប់ចាក់គ្នា ចេញពីសួនស្នេហ៍ជនបទ រត់ប្រសេចប្រសាចតាមដងមហាវិថី ៧មករា បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងតំបន់។

​យុវជនម្នាក់ឈ្មោះ​ ភួង​ ឡៃយីន​ អាយុ ១៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់​ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានជិះរត់ចេញ ដើម្បីគេចខ្លួន តែត្រូវបានភាគីប្រកួត យកដំបង​ កាំបិត​ វាយ និងកាប់ បណ្តាលឲ្យដួលដេកលើដីក្នុងថ្លុកឈាម រងរបួសជាទម្ងន់។ ​ម៉ូតូជនរងគ្រោះ ក៏ត្រូវបានគេវាយកម្ទេច ឱ្យរងការខូចខាតយ៉ាងដំណំ និងជិះយកទៅផ្លុងចោលនៅមាត់អូរ ក្រៅភូមិ ដើម្បីបំបាត់ដានសមត្ថកិច្ច។​ តែដោយមានការស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ ពីកម្លាំងជំនាញនគរបាល បានឈានទៅឃាត់បក្សពួកក្មេងទំនើង បាន ៥នាក់ជាបន្តបន្ទាប់ និងបានយកម៉ូតូជនរងគ្រោះមកវិញ ដោយឡែកបក្សពួកម្នាក់ កំពុងគេចខ្លួន។​

លោក​ សិទ្ធ​ ឡោះ​ បានបន្តថា ក្មេងទំនើងទាំង ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១ ឈ្មោះ ប៉ាន នូលឿន ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ” ទើបមកពីប្រទេសថៃ ” ជាជនដៃដល់ ទី២ ឈ្មោះ ប្រាក់ ឌិចសា ហៅ កាត់ ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ” ទើបមកពីប្រទេសថៃ ” ជាជនដៃដល់ ទី៣ ឈ្មោះ លើត និត ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាបក្សពួក ទី៤ ឈ្មោះ ដាវ វុទ្ធី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាបក្សពួក ទី៥ ឈ្មោះ ហួត ប៉ាវ ហៅ ឌី ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិ និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបក្សពួក ទី៦ ឈ្មោះ យី មិនទាន់ស្គាល់ត្រកូល នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាបក្សពួក ” កំពុងរត់គេចខ្លួន “។​

បច្ចុប្បន្ន ក្មេងទំនើងទាំង ៥នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-04-09_22-26-17photo_2016-04-09_22-25-37 photo_2016-04-09_22-26-10photo_2016-04-09_22-25-41 photo_2016-04-09_22-25-45photo_2016-04-09_22-26-14

មតិយោបល់