ព័ត៌មានជាតិ

បែកថ្នាំ! កាន់កាំបិតបុ័ងតោ២ដើម ដើរសម្លុតយកលុយគេ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពយកកាំបិតបុ័ងតោ២ដើម ដើរសម្លុតប្រជាពលរដ្ឋយកលុយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាថ្ងៃត្រង់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅដីឡូតិ៍ជាប់របងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើមានឈ្មោះ ណៃ មករា អាយុ៣៤ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកល្វាឯម ខេត្តកណ្តាល ។

សាក្សីម្នាក់ដែមានឈ្មោះ ម៉ាក់ ហូសេន អាយុ៣៧ឆ្នាំ ដែលជាសន្តិសុខនៅម្តុំកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថាមុនពេលកើតហេតុ ជនបង្កខាងលើបានយកកាំបិតបុ័ងតោ២ដើម ដើរទៅសម្លុតយកលុយពីអ្នកលក់ខោអាវជជុះតាមរម៉កកង់បី ចំនួន៥០០០រៀល ហើយជនបង្កបានបន្តទៅមុខទៀត ក៏បានឃើញខ្លួនដែលជាសន្តិសុខ ក៏បានឈ្លោះប្រកែកគ្នា ធ្វើអោយជនបង្កគប់កាំបិតដែលកាន់នឹងដៃទៅលើសន្តិសុខ ហេតុការណ៍នឹងបានមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដេញចាប់ជនបង្កអោយទៅសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចនាំទៅធ្វើសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ៣ ដើម្បីធ្វើការអប់រំរួចអោយត្រលប់ទៅវិញ៕

មតិយោបល់