ព័ត៌មានកីឡា

ធារី ចន្ថាប៊ីន អវត្តមានរហូតចប់រដូវកាលនេះទាំងលីគ នឹង Hun Sen Cup

ខ្សែបម្រើកណ្តាល ធារី ចន្ថាប៊ីន នឹងត្រូវអវត្តមានជាមួយក្រុម អគ្គិសនីកម្ពុជា រហូតដល់ចប់រដូវកាលនេះ ទាំងលីគកំពូលកម្ពុជា​ក៏ដូចជាពានរង្វាន់ Hun Sen Cup ដោយបានទៅស្រុកបារាំងវិញ កាលពីពេលថ្មីៗនេះ។

យោងតាមសម្តីគ្រូបង្វឹកអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បាននិយាយថា៖ «ធារី ចន្ថាប៊ីន បានទៅស្រុកបារាំងវិញហើយ ដោយត្រូវទៅមើលម្តាយឈឺ ហើយអគ្គិសនីនឹងត្រូវបាត់បង់កីឡាករកណ្តាលដ៏រឹងមាំរហូតដល់ចប់រដូវកាលនេះ ទាំងលីគកំពូលកម្ពុជា នឹងពានរង្វាន់ Hun Sen Cup»។

សូមជំរាបជូនផងដែរថា ចន្ថាប៊ីន ត្រូវបានក្លិបអគ្គិសនីកម្ពុជា ខ្ចីជើងពីក្លិប Krabi F.C. នៅលីគលំដាប់ទី២ របស់ប្រទេសថៃ កាលពីចាប់ផ្តើមជើងទី២ នៃលីគកំពូលកម្ពុជា៕

មតិយោបល់